បទយកការណ៍ស្ដីពី គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ក្នុងការអប់រំគ្រប់កាលៈទេសៈ
សន្ធរកថាបើក និង
បឋកថាដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ស្ដីពី «ការធ្វើបរិវត្ដកម្មឌីជីថលក្នុងវិស័យអប់រំ និងការអនុវត្តវិធីសាស្ត្របង្រៀនថ្មី»
សុន្ទរកថា ប្រធានសមាគមបុគ្គលិកសិក្សាខ្មែរ
សុន្ទរកថា ប្រធានអង្គការ UNESCO ប្រចាំកម្ពុជា
ស្មូតកំណាព្យ មានចំណងជើងថា «គ្រូស៊ូដើម្បីជាតិ»
ប្រកាសពានរង្វាន់ សម្តេចតេជោ សែន សម្រាប់ជ័យលាភី នាយកសាលាល្អ គ្រូបង្រៀនល្អ
ផ្នែកបឋមសិក្សា៖ ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា
ផ្នែកមធ្យមសិក្សា៖ លោក ព្រីង មរកត ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
ផ្នែកឧត្តមសិក្សា៖ ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
សម្របសម្រួលដោយ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ
ទិវាគ្រូបង្រៀន ០៥ តុលា ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីបំផុសនូវវប្បធម៌ និងប្រពៃណី នៃការរំឭកគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងប្រទេស ដែលគួកគាត់បាន និងកំពុងបំពេញការងារជាអ្នកអប់រំ និងជាសិល្បករផ្ទេរចំណេះដឹង និងជូនចំពោះគ្រូបង្រៀន ដែលបានចូលនិវត្តន៍ ឬ បានបាត់បង់ជីវិតទៅហើយក្ដី។ ក្នុងកម្មវិធីនេះ ក៏នឹងមានបឋកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី «ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការអនុវត្តវិធីសាស្ត្របង្រៀនថ្មី» ពិធីប្រកាសបានរង្វាន់ សម្ដេចតេជោសែន នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី១ ទី២ និងថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាតឆ្នាំសិក្សា ២០១៩ ២០២០ និងវេទិការពិភាក្សាក្រោមប្រធានបទ «តថភាព សក្ដានុពល និងឧត្តមានុវត្ត នៃការអប់រំឌីជីថល នៅកម្ពុជា»។
ក្រសួងនឹងរៀបចំការផ្សាយផ្ទាល់ទិដ្ឋភាពទាំងស្រុង នៃពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា តាមរយៈទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)។
វេទិកាពិភាក្សាស្ដីពី «ការបង្រៀន និងរៀនមុខវិជ្ជាប្រវត្តិវិទ្យា ផ្អែកលើវិធីសិក្សាតាមបែបបញ្ញត្តិ»
ការប្រកាសលទ្ធផល នៃការប្រកួតប្រជែងផ្នែកសំណេរ អត្ថបទខ្លី និងការតែងកំណាព្យ
ការប្រកាសលទ្ធផល នៃការចូលរួមបង្កើតផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈគ្រប់ប្រភេទ
ការប្រកាសលទ្ធផល វីដេអូខ្លី ស្ដីពីគុណគ្រូបង្រៀន